ក្ដៅ​ៗ ​នគរ​បាល​កើត​កូវីដ​១៩​ម្នាក់ ​បាន​ទៅ​ហូប​ការ​នៅ​ព្រៃ​វែង ​មនុស្ស​៤១​នាក់​ពាក់ព័ន្ធ​

4106

​មន្ត្រី​នគរបាល​មាន​វិជ្ជមានកូវីដ-១៩ ​មួយ​រូប​នៅ​ភ្នំពេញ ​បាន​ទៅ​ពិធីការ​នៅ​ខេត្ត​ព្រៃវែង​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ។ អាជ្ញាធរ​ខេត្ត​ព្រៃវែង​រក​ឃើញ​មនុស្ស ​៤១នាក់​ ជា​អ្នក​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​ខាងលើ។

​មនុស្ស​៤១​នាក់ ​និង​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រៃវែង យក​សំណាក​ទៅ​ពិនិត្យ និង​ធ្វើ​ចត្តាឡីស័​កដាក់​នៅ​ដាច់​ដោយឡែក ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជា​នគរ​បាលជាតិ​ម្នាក់​ ឆ្លងកូវីដ១៩ ដែល​បាន​មក​ចូល​រួមមង្គលការ​មួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច​ ស្រុក​កំចាយមារ ​កាលពីថ្ងៃទី១៧ ខែកុម្ភៈ ​ឆ្នាំ២០២១​កន្លង​ទៅ​នេះ។

Loading...