​គិត​ត្រឹម​ថ្ងៃ​នេះ ​អាជ្ញាធរ​បាន​បិទ​ទីតាំង​រហូត​ដល់​៤៤​ទីតាំង​ទៅ​ហើយ​ទាក់ទង​កូវីដ​១៩​

231

គិតត្រឹម​ព្រឹកថ្ងៃទី២៣កុម្ភៈ​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ចំនួន​៤៤​កន្លែង​ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​សុខាភិបាល បាន​យក​សំណាក និង​បាន​បិទទីតាំង​ទាំងនោះ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺកូវីដ-១៩ ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការ និង​ទប់ស្កាត់ការ​រីករាល​ដាល​ជំងឺ​កូវីដ-១៩​នេះ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈ​ដែល​ឯកឧត្ដម​ដឹកនាំ​ប្រចាំ​ការ​ដោះស្រាយ​កិច្ចការ​បន្ទាន់ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​បញ្ហា​ទប់ស្កាត់​ការ​រីករាល​ជំងឺ​កូវីដ១៩ ​និង​ដក​ស្រង់បទ​ពិសោធន៍​ការងារក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅ​សាលា​រាជធានី​ភ្នំពេញ​ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

Loading...