មាន​ចឹង​ទៀត​! ​មានអ្នក​ជំងឺ​កូវីដ​១៩ ​២​នាក់ ​ម្នាក់​មិន​អាច​ទាក់ទង​បាន ​ម្នាក់​ទៀត​មិន​ព្រម​សម្រាក​ពេទ្យ​

162

​ក្រសួង​សុខាភិបាល ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ចំនួន​២៥​នាក់​នៅ​ព្រឹក​នេះ ​ដោយ​ក្នុង​នោះ មាន​២៣​នាក់​ក្នុង​សហគមន៍ ​និង​២​នាក់​ជា​ករណី​នាំ​ចូល​។ ​

​ដោយ​ក្នុង​ចំណោម​អ្នក​ឆ្លង​សហគមន៍​នេះ ​មាន​២១​នាក់​បាន​ទាក់ទង​និង​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជ​ធានី​ភ្នំពេញ។ តែ​ដោយ​ឡែក​មាន​២​ករណី​ទៀត​អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​មន្ត្រី​សុខាភិបាល​កំពុង​សម្របសម្រួល ព្រោះ​២​នាក់​នេះ ​មាន​ម្នាក់​កំពុង​ទាក់ទង​មិន​បាន ​ហើយ​ម្នាក់​ទៀត​នោះ​មិន​ព្រម​មក​សម្រាក​នៅ​ពេទ្យ​ទេ។ ​រូបគេ​បាន​អះអាង​ថា​មាន​កូន​តូច​នៅ​ជាមួយ ​មិន​អាច​មក​ព្យាបាល​នៅ​ពេទ្យ​បាន។

​រំលឹក​ថា​ត្រឹម​ថ្ងៃ​នេះ ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ចំនួន ៥៩៣ នាក់​ហើយ ​ដោយ​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​បាន​៤៧៥​នាក់ ​និង​១១៦​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល៕

Loading...