

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីវិជ្ជមានថ្មី ២៥ករណីទៀត ដែលក្នុងនោះ ២៣ករណី ជាការឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០ កុម្ភៈ។
ដោយឡែកអ្វីគួរឱ្យកត់សម្គាល់ក្នុងលិខិតគឺអ្នកឆ្លងក្នុងសហគមន៍នេះមានស្ត្រីវ័យ២០ឆ្នាំម្នាក់ដែលជាអ្នកកំពង់ធំ។ ក្នុងលិខិតបានបញ្ជាក់ថាស្ត្រីវ័យ២០ឆ្នាំម្នាក់មានអាសយដ្ឋានស្នាក់នៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ។
Loading...