ក្ដៅ! មន្រ្តីគយ ៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់ គ្រោះថ្នាក់ឡានបុកគ្នាផ្ទុះឆេះ

6420

មន្រ្តីគយ ៣នាក់ បានស្ថិតក្នុងចំណោមអ្នកស្លាប់ ១១នាក់ នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រថ​យ​ន្ត ៣​គ្រឿង​បុក​គ្នា រហូត​ផ្ទុះ​ឆេះ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ មន្រ្តី​គយ ៣​នាក់​នោះ ជា​អ្នក​ជិះ​លើ​រថយន្ត Highlander ទាំង​អស់។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង ដោយសារតែរ​ថយ​ន្ត HIGHLANDER បើក​ពី​កើត​ទៅ​លិច (​ភ្នំពេញ​-​ព្រះសីហនុ​) បាន​វ៉ា​ជែង​ស្រាប់តែ​ជ្រុល​ទៅបុក រ​ថយ​ន្តទេស​ចរណ៍ ២៤​កៅអី​មួយ​គ្រឿង​មក​ពីមុខ រួច​ក៏​ជ្រុល​ទៅបុករ​ថយ​ន្ត​កូរ៉េ​ដឹក​ទំ​និ​ញ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​តែម្តង​។​ ជន​រង​គ្រោះ​៦​នាក់ ដែល​ជិះ​នៅក្នុង​រ​ថយ​ន្ត HIGHLANDER បាន​ស្លាប់​ទាំងអស់ និង​៤​នាក់​ទៀត នៅក្នុង​រ​ថយ​ន្តទេស​ចរណ៍​២៤​កៅអី ខណៈ​៤​នាក់​ទៀត​រងរបួស​។

មន្ត្រី​គយ​ទាំង៣នាក់​ដែល​រង​គ្រោះ​បាត់​បង់​ជីវិត​រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។ គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិលេខ​៤ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នា​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ នៅពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ជួយ​អន្តរា​គមន៍៕