រដ្ឋបាល​ភ្នំពេញ​លេង​ដៃ​ធ្ងន់លើក​នេះ​ បិទ​មង្គលការភ្លាមៗបើ​ហ៊ាន​តែ​មិន​រក្សា​គម្លាត​សុវត្ថិភាព

793

រដ្ឋបាល​រាជធានីភ្នំពេញ បាន​បង្ហាញ​សាច់​ដុំ​ដោយ​បាន​​សេចក្តី​ណែនាំ​មួយ​នៅ​មុន​នេះ​បន្តិច​ថា អាជ្ញាធរ​នឹង​ចុះ​ទៅ​បិទ​កម្មវិធី​មង្គលការឬ​កម្មវិធី​ជួបជុំ​មានគ្នា​ច្រើន ក៏ដូចជា​បិទ​អាជីវកម្មតែ​ម្តង ចំពោះ​អ្នក​ដែល​មិន​អនុវត្តតា​មការ​ណែនាំ​របស់ក្រសួង​សុខាភិបាល​អំពី «ការ​រក្សា​គម្លា​តសុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល» ព្រម​ទទួល​ទោសទណ្ឌ​តាម​ច្បាប់កំណត់ថែមទៀត​ផង។

ការ​ចេញ​សេចក្តី​ណែនាំ​ដូច្នេះ ដោយ​សារ​កន្លង​មក​រដ្ឋភបាល​រាជធានី​ភ្នំពេញនៅ​តែ​បន្ត​ឃើញ ម្ចាស់កម្មវិធី​និង​ម្ចាស់​អាជីវកម្ម​នានាមួយ​ចំនួន​ក៏​បាន​អនុវត្តតាម​ការ​ណែនាំ​ តែ​មួយ​ចំនួន​ធំ​ទៀត​ក៏​ហាក​មិនយកចិត្ត​ទុកដាក់​លើ​ការ​ណែនាំ​បន្តិច​សោះ។ ហេតុ​ដូច្នេះ​ដើម្បី​ទបល់ទល់​កុំ​ឲ្យ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រឹតតែ​រីករាល​ដាល​បន្ថែម​ទៀត​នោះ លើក​នេះ​រដ្ឋាភិបាលភ្នំពេញ​នឹង​ចាត់វិធានការណ៍​តាមច្បាប់តែម្តង​ចំពោះ​អ្នក​ល្មើស​ការ​ណែនាំ៕

Loading...