តាម​អនុក្រឹត្យ ​សន្តិសុខ​ដែល​នាំ​ចិន​ពី​កន្លែង​ចត្ដាឡីស័ក​នឹង​ត្រូវ​ពិន័យ​ជា…

240

​គ្រប់​គ្នា​កំពុង​ចង​ដឹង​ពី​ទោស​ដែល​ត្រូវ​ដាក់​លើ​សន្ដិសុខ​ម្នាក់​ដែល​បាន​នាំ​ចិន​៤​នាក់​ចេញ​ពី​​កន្លែង​ចត្ដាឡីស័ក​ទៅ​ក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ក្រោយ​មក​ក៏​រក​ឃើញ​ថា​ក្នុង​ចំណោម​៤​នាក់​នោះ ​មាន​២​នាក់​ឆ្លង​កូវីដ​១៩។

​យ៉ាងណាមិញ​បើ​តាម​អនុក្រឹត​ដែល​បាន​ដាក់​កន្លង​មក ​ជនដែលផ្តើមគំនិត​ ដឹកនាំ ណែនាំ ​ញុះញង់ បញ្ចុះបញ្ចូល ឬជួយ​សម្រួល​ដោយ​ចេតនា​ដល់អ្នក​ដំណើរ​ឬការីនៃ​យានដឹក​ជញ្ជូន​ឲ្យគេច​ចេញ​ពី​ការ​ត្រួត​ពិនិត្យ ឬ​គេច​វេះ​​ពី​ការ​អនុវត្ត ​វិធានការ​ចត្តាឡីស័ក ​ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជាប្រាក់ពី១០​លាន​ទៅ​៥០​លាន​រៀល។ ​ដោយ​នេះ​មិន​ទាន់​គិត​ទៅ​លើ​ទោស​ទណ្ឌ​អ្វី​បន្ថែម​ទៀត​នោះ​ទេ។

​យ៉ាងណាមិញ ​ពេល​នេះ​ការ​ដាក់​ទោស​នៅ​មិន​ទាន់​កើត​មាន​ឡើង​ឡើយ ដោយ​សន្ដិសុខ​ម្នាក់​នោះ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ឡើយ​។ ​ដោយ​តាមដាន​សុខភាព​របស់​គេ​សិន ព្រោះ​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នក​មាន​ផ្ទុក​កូវីដ​១៩​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ៕

Loading...