

ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី (PassApp) ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំង សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
Loading...