

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានាពេលផ្ទុះកូវីដ១៩នេះ ប្រសិនបើពលរដ្ឋមិនចាំបាច់ត្រូវទៅណាទេ សូមកុំចេញពីផ្ទះអីដើម្បីតាមដាននិងចូលរួមទប់ស្កាត់មេរោគកូវីដ១៩ទាំងអស់គ្នា។
នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូវីដរហូតដល់៣៥នាក់ឯណោះ ដោយក្នុងនោះមានករណីឆ្លងជាសហគមន៍ផងដែរ។ សាលារៀនមួយចំនួនត្រូវបានប្រកាសបិទ និងទីតាំងជាច្រើនទៀតក៏ត្រូវបានបិទដូចគ្នា ដែលសុទ្ធសឹងពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។
ក្នុងនោះដែរ នៅមុននេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារជាថ្មីម្ដងទៀតឱ្យពលរដ្ឋដែលមិនមានការចាំបាច់ទៅណាទេ កុំចេញពីផ្ទះអី ព្រោះពេលនេះក្រុមជំនាញកំពុងរុករកអ្នកពាក់ព័ន្ធជាមួយអ្នកឆ្លងមេរោគកូវីដ២៩ ឬពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ៕