ចឹងបានជាថតមិនស្អាតនឹងគេ ! ដោយសារតែមិនដឹងគន្លឹះនិងទម្លាប់ល្អក្នុងការថតរូបដោយទូរស័ព្ទ ប៉ុន្មានចំណុចនេះ

182

អតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំដើម្បីទំនាក់ទំនងការងាររកស៊ី ឬអួតគ្នា ឬក្នុងគោលបំណងថតរូបស្អាត ចែករំលែកក្នុងបណ្តាញសង្គមផ្សាភ្ជាប់ទំនាក់ទំនងគ្នា តែភាគច្រើនមិនទាន់យល់ដឹងនិងរៀនពីវិធីសាស្រ្តក្នុងការថរូបស្អាតៗប្លែកៗ។ ក្នុងការប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបបានល្អនិងស្អាត យើងគួរដឹងអំពីគន្លឹះនិងទម្លាប់ល្អ មុនចាប់ផ្តើមថតរូប ខាងក្រោមនេះគឺជាគន្លឹះពិសេស 5 យ៉ាងដែលគួរពិចារណា៖

គន្លឹះទី 1 ជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន: ជាទូទៅអ្នកទាំងអស់គ្នាតែងតែភ្លេចជូត សម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន ជាហេតុធ្វើឱ្យរូបភាពមានលក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ ប្រសិនបើអ្នកមិនបានជូតសម្អាតកាមេរ៉ាជាមុន នោះរូបភាពល្អៗនឹងមិនងាយថតបាន 2 ដងឡើយ ។ ដូច្នេះ ចៀសវាងការស្តាយក្រោយ អ្នកគប្បីគួរសម្អាតកាមេរ៉ាឱ្យបានញឹកញាប់មុននឹងចាប់ផ្តើមថតរូប។

គន្លឹះទី 2 បើកមុខងារ Grid Line: អ្នកគួរបើកមុខងារ Grid Line នៅលើកាមេរ៉ា ។ ​ Grid Line  គឺជាខ្សែបន្ទាត់ផ្តេកពីរ និងបពា្ឈរពីរ រត់កាត់គ្នា ដែលជាទូទៅគេហៅថាខ្សែបន្ទាត់ Rule of Thirds ។ ការដាក់ខ្សែបន្ទាត់នេះ​ គឺងាយស្រួលក្នុងការដាក់មើលប្លង់ ដើម្បីកុំឱ្យលម្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ទីតាំងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃប្លង់នីមួយៗផងដែរ ។

គន្លឹះទី 3 ការចុច Focus: នៅពេលដែលយើងចង់សំដៅចង់ថតអ្វីមួយ សូមកុំភ្លេចប្រើម្រាណដៃចុចឱ្យ
ចំចំណុចសំខាន់ ឬទីតាំង ឬរូបមនុស្សជាមុនសិន ឬចុចឱ្យជាប់អូសឡើងលើចុះក្រោម ដើម្បីសារ៉េពន្លឺ មុននឹងធ្វើការថត ការធ្វើបែបនេះគឺដើម្បីឱ្យរូបភាពមានសភាពច្បាស់ល្អ ភ្លឺ មិនព្រាល ។

គន្លឹះទី 4 របៀបកាន់ទូរស័ព្ទតម្រូវទីតាំងតាមប្រធានបទឬមនុស្ស: របៀបកាន់ទូរស័ព្ទក៏សំខាន់ផងដែរ ពោលគឺបើយើងជាអ្នកថត យើងត្រូវដឹងថា កាន់ទូរស័ព្ទបែបណា ដាក់ខិតក្រោម ឬខិតលើ ឬផ្តេក ឬបពា្ឈរ ឬខិតធ្វេងស្តាំ ធ្វើយ៉ាងណាឱ្យរូបចេញមកស្អាត ពិសេសគួរប្រាប់អ្នកដែលយើងថតឱ្យថយក្រោយ ឬមកមុខ ខិតធ្វេង ឬស្តាំ ដើម្បីឱ្យស៊ីគ្នានឹងប្លង់ផ្ទៃខាងក្រោយ។

គន្លឹះទី 5 វិធី Zoom: ការទាញវត្ថុមកជិតដើម្បីធ្វើការថត មិនមែនជាការល្អប្រសើរ និងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់គុណភាពរូប ប៉ុន្តែនាពេលបច្ចុប្បននេះមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗនៅក្នុងកាមេរ៉ារបស់ខ្លួនដែលហៅថាឌីជីថលហ្សូម​ ដែលអាចរក្សាគុណភាពរូបក្នុងកម្រិត 2X ឬ 5X រហូតដល់ 10X ហ្សូម បានយ៉ាងល្អប្រសើរ។

ដូច្នេះបើលោកអ្នកយល់ដឹងច្បាស់អំពីគន្លឹះសំខាន់ជាមូលដ្ឋាន គួបផ្សំជាមួយនឹងស្មាតហ្វូនទំនើបៗដូចជា OPPO Reno5 ដែលបំពាក់មុខងារសម្បូរបែប នោះអ្នកនឹងស្ទើរក្លាយជាអ្នកថតរូបអាជីពដ៏ងាយស្រួលបំផុត។ OPPO Reno5  គឺជាស្មាតហ្វូនត្រកូល Reno ថ្មីបំផុត ដែលពោរពេញដោយលក្ខណៈពិសេសដែលជាបច្ចេកវិទ្យានិងមុខងារទាំង 15 ដូចជា មុខងារថតវីដេអូសិល្បៈបែបច្នៃប្រឌិត (AI Mixed Portrait) មុខងារថតវីដេអូភ្លោះ​ (Dual View Video)​ មុខងារថតវីដេអូសម្គាល់យកចំណុចលេចធ្លោច្បាស់ (AI Highlight Video) មុខងារថតវីដេអូច្បាស់ពេលយប់ (Ultra Night Video) ទោះក្នុងស្ថានភាពស្ទើរពន្លឺឬងងឹតក៏ដោយ មុខងារថតរូបកំណត់ពណ៌លេចធ្លោ (AI Color Portrait) មុខងារថតវីដេអូលេចធ្លោជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video) មុខងារថតរូបលេចធ្លោពេលរាត្រី (Night Flare Portrait)​ មុខងារថតវីដេអូយឺតៗ (960fps Smart Slow-motion) មុខងារថតរូបច្បាស់ដិតកម្រិត 108MP (Ultra-clear 108MP Image) មុខងារថតរូបមុំទូលាយ (Ultra-wide Angle) ​ មុខងារថតវីដេអូទប់លំនឹង (Ultra Steady Video 3.0) មុខងារថតច្បាស់ច្បាស់គ្រប់ពេល (Live HDR) ទោះពន្លឺស្ទើរ​ឬកុងពន្លឺថ្ងៃ មុខងារផ្តោតពណ៌នៃចំណុចសំខាន់នៃរូបថត (AI Scene Enhancement)​ មុខងារបង្កើនភាពច្បាស់ ICE (Image-clear Engine) ​​ទោះបីថតពេលដៃឬដងខ្លួនរង្គើរក៏ដោយ ។​

តែប៉ុណ្ណេះអតិថិជន OPPO RENO5 អាចក្លាយជាអ្នកថតរូបនិងវីដេអូដ៏ស្អាតនិងទាក់ទាញបានយ៉ាងងាយៗ៕

Loading...