រន្ធត់ណាស់! ឡានបុកតគ្នា ផ្ទុះឆេះស្លាប់ ១១នាក់ ឯ Highlander មួយឡាន ៦នាក់ ស្លាប់ទាំងអស់ (វីដេអូ)

0
15507

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រថ​យ​ន្ត ៣​គ្រឿង​បុក​គ្នា រហូត​ផ្ទុះ​ឆេះ​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ចំ​នួន ១១​នាក់​ហើយ។ ចំណែក​អ្នក​របួស​បាន​កើន​ដល់ ៤នាក់។ ​

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង ដោយសារតែរ​ថយ​ន្ត HIGHLANDER បើក​ពី​កើត​ទៅ​លិច (​ភ្នំពេញ​-​ព្រះសីហនុ​) បាន​វ៉ា​ជែង​ស្រាប់តែ​ជ្រុល​ទៅបុក រ​ថយ​ន្តទេស​ចរណ៍ ២៤​កៅអី​មួយ​គ្រឿង​មក​ពីមុខ រួច​ក៏​ជ្រុល​ទៅបុករ​ថយ​ន្ត​កូរ៉េ​ដឹក​ទំ​និ​ញ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​តែម្តង​។​ ជន​រង​គ្រោះ​៦​នាក់ ដែល​ជិះ​នៅក្នុង​រ​ថយ​ន្ត HIGHLANDER បាន​ស្លាប់​ទាំងអស់ និង​៤​នាក់​ទៀត នៅក្នុង​រ​ថយ​ន្តទេស​ចរណ៍​២៤​កៅអី ខណៈ​៤​នាក់​ទៀត​រងរបួស​។​

គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិលេខ​៤ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នា​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ នៅពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ជួយ​អន្តរា​គមន៍៕


ផ្តល់មតិយោបល់