ស្អាត​ប៉ុន្តែ​ថ្លៃ​ណាស់​ ១​ឈុត ​ឱក សុគន្ធកញ្ញា ​ពាក់​នេះ ​អស់​រាប់​ម៉ឺន​ដុល្លារ​

1089

មហាជន​ជា​ច្រើន​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ពិធី​មង្គល​ការ​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ ឱក សុគន្ធកញ្ញា ​ជាមួយ​នឹង​ប្អូន​ប្រុស​ថៅកែ​ផលិតកម្ម ​និង​ស្ថានីយ​ទូរទស្សន៏​ហង្សមាស​លោក​ អ៉ឹង ​សុខលី ​ដែល​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​សុខា ។

អ្វី​ដែល​គេ​កាន់​តែ​ចាប់​អារម្មណ៍​ខ្លាំង​ថែម​ទៀត​នោះ គឺ​តម្លៃ​គ្រឿង​អលង្ការ​របស់​កញ្ញា​ ឱក សុគន្ធកញ្ញា ​ពាក់​នៅ​ថ្ងៃ​កាត់​សក់​តែ​ម្ដង។ ​ឈុត​គ្រឿង​អលង្ការ​នេះ​ដែរ​ក៏​ត្រូវ​បាន​ម្ចាស់​ហាង​លក់​គ្រឿង​អលង្ការ​ សេង​ចិន្តា ​បង្ហើប​ពី​តម្លៃ​ដែរ​ថា​ ឈុត​ខ្សែ ​ក ​$26,000 ក្រវិល​តម្លៃ​ $4,350 ​កងដៃ​តម្លៃ​ $8,550 និង​ចិញ្ចៀន​មាន​តម្លៃ​ $3,300 ​ដោយ​សរុប​មួយ​ឈុត​ល្ងាច​មិញ​នេះ​មាន​តម្លៃ​ $42,200៕

Loading...