

ហ្វីលីពីនរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីដល់ទៅ ២ ២៤៥ ករណី ដែលតួលេខនេះចាត់ទុកជាចំនួនឆ្លងខ្ពស់បំផុតមួយនៅរយៈពេលជាង ២ ខែកន្លងមកនេះ ស្របពេលអ្នកស្លាប់ថ្មីមានចំនួន ៩៥ នាក់។
តួលេខឆ្លងថ្មីនេះបានធ្វើឲ្យចំនួនឆ្លងសរុបទូទាំងប្រទេសហក់ឡើងដល់ ៥១៨ ៤០៧ ករណី និងស្លាប់សរុប ១០ ៤៨១ នាក់។ ប្រទេសអាស៊ានដែលមានប្រជាជន ១១០ លាននាក់នេះ បានធ្វើតេស្តពលរដ្ឋរកកូវីដ ១៩ សរុបបានចំនួន ៧,១ លាននាក់ បើគិតតាំងពីកូវីដ ១៩ ចាប់ផ្តើមវាយប្រហារតាំងពីខែមករាឆ្នាំ ២០២០ កន្លងមក។
ខណៈពេលមានអ្នកឆ្លងនិងស្លាប់បន្ថែម ហ្វីលីពីនក៏មានអ្នកជំងឺជាសះស្បើយបន្ថែម ១៤០ នាក់សរុប ៤៧៥ ៥៤២ នាក់៕
Loading...