

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចេញលិខិតជម្រាបជូន មកលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេៗ និងពិធីរៀបអាពាហ៍ពិពាហ៍។
ដោយក្នុងនោះដែរ ក្នុងពិធីមង្គលការ គឺតម្រូវឱ្យម្ចាស់ដើមការ រៀបចំតុ ដោយក្នុងមួយតុអាចអង្គុយបានត្រឹមតែ៥នាក់ប៉ុណ្ណោះ ខណៈដែលកន្លងមកគឺអង្គុយ១០នាក់។ មួយវិញទៀត ក៏ត្រូវលាងអាកុល និងរក្សាគម្លាតពីគ្នា១ម៉ែត្រកន្លះផងដែរ។
រឿងលម្អិតសូមមើលលិខិតខាងក្រោមនេះ៖
Loading...