កម្ពុជា ​នឹង​ចុះ​ត្រជាក់​១​សប្ដាហ៍​ពី​ថ្ងៃ​២៧​ដល់​២​កុម្ភៈ​

101

នៅថ្ងៃនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ពីថ្ងៃទី ២៧ មករា ដល់ ២ កុម្ភះ ឆ្នាំ​២០២១ ឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ម៉ូសុងឥសានពីខ្សោយទៅមធ្យម។

ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងតំបន់មាត់សមុទ្រ អាចមានភាពចុះត្រជាក់ និងមានភ្លៀងបន្តិចបន្តួចពីផ្សែងក្រូច ទៀតផង ។ដូចនេះសូមសាធារណជន ថែរក្សាសុខភាពឲ្យបានល្អ ។

Loading...