មិនធម្មតា! ឃុំត្នោត ប្រើសុទ្ធខ្ទះធំៗ ត្រៀមទឹកសម្លរនំបញ្ចុក អញ្ជើញប្រជាជនទទួលទានសេរី

0
8651

ថ្ងៃ​ទី៩ ស្អែក​នេះ ជា​ថ្ងៃ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​អញ្ជើញ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ទទួល​ទាន​នំ​បញ្ចុក​សាមគ្គី ហើយ​មាន​ការ​រៀប​ចំ​នៅ​គ្រប់​ខេត្ត​រាជធានី។ បើ​ក្រឡេក​ទៅ ឃុំត្នោត ស្រុក​កញ្ចៀច ខេត្ត​ព្រៃវែង ឃើញ​ថា​មាន​ការ​រៀប​ចំ​ធំដុំ ស្ល​សម្ល​ជា​ច្រើន​ខ្ទះ ដោយ​អញ្ជើញ​បង​ប្អូន​ចូល​រួម​ពិសា​ដោយ​សេរី។

បើ​តាម​ឧត្ដមសេនីយ៍​ទោ ឡុង ស្រេង ដែល​ជា​អ្នក​បង្កើត​កម្មវិធី​នេះ​ឡើង បាន​សរសេរ​ថា៖ ក្រុមកាងារឃុំត្នោត សូមគោរពអញ្ជើញ លោកតា លោកយាយ អ៊ំពូមីង បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងកង​កម្លាំង​ទាំង​អស់ អញ្ជើញ​ចូលរួម​ពិសា​នំ​បញ្ចុក តេជោ សន្ដិភាព ទាំងអស់​គ្នា កម្មវិធី​រៀបចំ​នៅ​វត្ដត្នោត វត្ដក្រឡាមាឃ និងវត្ដខ្នាយកូវ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលា​ម៉ោង ៨ព្រឹក ខាងមុខនេះ​កុំបី​ខាន។សូមអរគុណ!”

ផ្តល់មតិយោបល់