ក្រុមហ៊ុន Havas Socialyse ខ្លាំង​ខាង​​​​ទីផ្សារ​ឌីជីថល​ល្បី​ពី ៨០ ប្រទេស​ ​ធានា​ប្រែ​​អាជីវកម្ម​សម័យកូវីដ​នៅ​កម្ពុជាឲ្យ​កក្រើក

95

ក្រុមហ៊ុន Socialyse ភ្នំពេញ ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ផ្តល់សេវាកម្ម​ទីផ្សារ​ឌីជីថលនិង​ទើប​មាន​វត្តមាន​ចូល​ទីផ្សារ​កម្ពុជា បាន​បង្ហាញពីសក្តានុពលនៃនិន្នាការឌីជីថលសកលដើម្បីឆ្លើយតបតម្រូវការក្នុងប្រទេសកម្ពុជា ពិសេសមានសមត្ថភាព​​ធ្វើ​ឲ្យ​អាជីវកម្ម​នានាអំឡុង​ពេល​កូវីដ ១៩ ឲ្យ​មានភាព​​កក្រើក​ឡើង​វិញ។

សម្រាប់ការផ្តើមនៅឆ្នាំ ២០២១ រឿងដំបូងដែល Socialyse ភ្នំពេញ ដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សារ។ ក្រុមហ៊ុន​ទទួល​យកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសាកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង «និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក»។

ការសិក្សាបង្ហាញឲ្យឃើញថាអតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឆ្នាំ ២០២១។ លោក Benjamin Houghton ដែលជានាយកផ្នែក Group Regional ប្រចាំក្រុមហ៊ុន Socialyse បានមានប្រសាសន៍ឲ្យដឹងថា «ក្រុមហ៊ុន Socialyse ភ្នំពេញយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើងជាដៃគូជឿជាក់របស់អតិថិជន ហើយទំនួលខុសត្រូវមួយរបស់យើង គឺធានាថាគ្រប់គ្នានឹងទទួលបានព័ត៌មានថ្មីៗ ដែលជួយឲ្យអាជីវកម្មរីកចម្រើន និងជោគជ័យ។»

ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ជួបមុខគ្នាផ្ទាល់ (face-to-face event) ការសិក្សានាពេលបច្ចុប្បន្នដែលបានចែករំលែកដោយដៃគូសហការក្រុមហ៊ុន Socialyse តាមរយៈវីដេអូឌីជីថលក្រោមប្រធានបទដូចជា៖

o គុណសម្បត្តិនៃការចូលរួមផ្សព្វផ្សាយពីតារាល្បី និងខ្លឹមសាររបស់ Micro-influencer
o តើទម្រង់វីដេអូវែងផ្សព្វផ្សាយពី «ប្រេនផលិតផល« មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយដែរទេ?
o តើ «ខ្លឹមសារឡូយៗ« ទាំងអស់មានឥទ្ធិពលពីបរទេសមែនទេ?
o តើទម្លាប់ប្រើអ៊ីនធឺណិតបានផ្លាស់ប្តូរព្រោះស្ថានភាពកូវីដមែនទេ?
o តើទីផ្សារ E-commerce កំពុងប្រតិបត្តិការនៅកម្ពុជាមែនទេ?

លោក Ben បានឲ្យដឹងថា ជម្រើសនៃទម្រង់វីដេអូផ្សព្វផ្សាយជាគោលដៅចម្បងសម្រាប់ឆ្នាំ ២០២១។ លោក​បានមានប្រសាសន៍​ថា «កាលពីឆ្នាំមុន យើងបានរៀបចំព្រឹត្តិការណ៍មួយដែលយើងបាននាំយក Facebook & Google ជាលើកដំបូងមកប្រទេសកម្ពុជា។ ឆ្នាំនេះ យើងបត់បែនតាមស្ថានភាពនៃជំងឺកូវីដ ហើយយើងបានបង្កើតវីដេអូឌីជីថលផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងសំណួរដែលយើងទទួលបានពីអតិថិជន។ យើងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ ការវិភាគទិន្នន័យ និងបទសម្ភាសន៍ជាមួយអ្នកជំនាញ ដើម្បីផលិតវីដេអូនេះឡើង ដែលបានថតនៅក្នុងស្ទូឌីយ៉ូដោយក្រុមអ្នកជំនាញឌីជីថលរបស់យើងផ្ទាល់។»

ក្រៅពីចែករំលែកខ្លឹមសារទាក់ទងឌីជីថលដ៏សំខាន់នេះ ក្រុមហ៊ុន Socialyse ក៏យកឱកាសនេះដើម្បីធ្វើឲ្យកាន់តែប្រសើរនូវការពង្រឹងចក្ខុវិស័យរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ ជាមួយការរចនាឡូហ្គោថ្មី និងការិយាល័យធ្វើការថ្មី។ លោក​ថា «យើងបានប្រើឡូហ្គោតាមក្រុមហ៊ុន Socialyse សាកលនៅក្នុងការិយាល័យរបស់យើង ដើម្បីភាពស្រស់ស្រាយទាក់ទាញនៅក្នុងឆ្នាំ ២០២១។ ឡូហ្គោថ្មីនេះនឹងជួយឲ្យយើងមានភាពរហ័សរហួន និងអាចបត់បែន រំលេច ពណ៌ចម្រុះបង្កប់ដោយភាពឆ្លាតវៃ ហើយនេះជាការងារដែលយើងធ្វើនៅពេលយុទ្ធនាការរបស់យើងសម្របតាមទស្សនិកជនដែលមានចំណេះដឹង។»

នៅពេលដែលវីដេអូអំពីនិន្នាការឌីជីថលត្រូវបានបញ្ជូនទៅអតិថិជនរបស់ក្រុមហ៊ុន Socialyse នៅតែបើកចំហសម្រាប់ការចែករំលែកបន្ត។ កិច្ចការទាំងនេះអាចធ្វើបានដោយទាក់ទងក្រុមហ៊ុន Socialyse តាមរយៈអ៊ីមែល៖ [email protected]

អំពីក្រុមហ៊ុន Havas Socialyse
Havas Socialyse ជាក្រុមហ៊ុនចុងក្រោយនៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សាកល ដែលមានការិយាល័យបម្រើការ ៣៩ កន្លែង និងប្រតិបត្តិការនៅក្នុង ៨០ ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល ៣៦០ ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល៕

Loading...