ប្រកួតស្វិតស្វាញ កម្មវិធីសំនៀងពេជ្រ NNP របស់លោកស្រី ទ្រី ដាណា រកឃើញបេក្ខភាពវគ្គផ្ដាច់ព្រាត់ ៣នាក់ហើយ

1598

ប្រឡង​ច​ម្រៀង​រ​ដូ​ល​កាល​ទី​១ រៀបចំ​ដោយ​ក្រុមហ៊ុន ទ្រី ដា​ណា ខូ​អិល​ធី​ឌី ដែល​បាន​ពុះពារ អស់​ជាច្រើន​ថ្ងៃ កន្លង​មក​បាន​ឈានដល់​វ​គ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ​ត្រ័​កាលពី​យ​ប់​ថ្ងៃទី ៧ មករា ឆ្នាំ​២០២១​។ នេះ​ជា​ជុំទី​១ ដោយ​ជុំទី​២ បេក្ខជន​បន្ត​ទៀ​ត​នឹង​មក​ប្រឡង​ដើម្បី​ឡើង​វ​គ្គ​ចុងក្រោយ​។​

​ការ​ប្រឡង​ច​ម្រៀង បេក្ខជន​ជុំ​ទី​១ ដែលមាន​១១ រូប​កាលពីមុន​នេះ ឃើញថា មាន​ភាព​តានតឹង​ណាស់ ទាំង​អ្នក​ប្រឡង និង គណៈកម្មាការ​។ អ្វី​ដែល​យើង​មើលឃើញ វិដេអូ​ឃ្លី​ប បង្ហាញជូន​គឺ ប្អូនៗ​មក​ប្រឡង សុ​ទ្ឋ​តែ​មានជីវិត​កម្សត់ តស៊ូ​ខ្លះ​បាត់បង់​ម្តាយ​ខ្លះ​បាត់បង់​ឪពុក​ក៏​ឃើញ ធ្វើអោយ​អ្នកតាមដាន និង គណៈកម្មាការ ហើយ​ពិធី​ការិនី​ម្នាក់ៗ​អួលដើមក​កល់​ចង់​យំ​ដែរ​។ ការ​ប្រកួត​ជ្រើសរើស សំឡេង​ជា​គោល និង​កាយវិការ ការតុបតែង​កាយ​សម​ជា​ជា​តារា នេះ​ជា​ការចង់បាន​របស់​អ្នក​ដាក់ពិន្ទុ​។

ឆ្លងកាត់​ការ​ច្រៀង​លើ​វេទិកា តន្ត្រី​ទំនើប​ជាមួយ​ឆាក​ធំ​រំ​លេច​ភ្លើង​ពណ៌​ឆ្វេ​ច​ឆ្វា​ច ហើយ​បទ​ច​ម្រៀង​ទាំងអស់បេ​ក្ខ​ជន ជា​អ្នក​ជ្រើស​ខ្លួនឯង​មក​ប្រឡង​ជា​បទ​ដែល​គិតថា​សមនិង សំឡេង​។ ជា​ការមើលឃើញ អស់​រយៈពេល​ជាច្រើន​នាទី នៃ​ការ​Live របស់​ផេក​សំនៀ​ង​ពេជ្រ​NNP ឃើញថា កម្មវិធី​រក​បាន​ជើង​ខ្លាំង​៣​រូប​ឆ្ពោះទៅ​វគ្គ​ចុងក្រោយ ដែល​គិតថា​មាន​សមត្ថភាព​លើស​៨​រូប​ផ្សេង​ទៀត​។

អ្នក​ជាប់​ទាំង​៣ មាន​បេក្ខជន ភេ​ក សុ​ី​ណាត បេក្ខជន សិលា ដា​រ៉ូ និង បេក្ខជ​សៅ សុវណ្ណារ៉ា​។ ពួកគេ​បាន​ឡើង​អង្គុយ​កៅអី កិ​ត្តិ​យស​៣​នាក់​ដំបូង​សិន​។ យើង​នៅសល់​បេក្ខជន​១១​រូប​ផ្សេង​ទៀត​ដែល​ហៅថា​ប្រកួត​ដំ​ណាក់​កាល​ទី​២ ហើយ​នឹង​រើស​៣​រូប​ដែរ​។ សរុប​បេក្ខជន​៦​រូប យកមក​ជុំ​ចុងក្រោយ​។ ៦​នាក​យក​៣​រូប​ជា​ម្ចាស់​ជ័យលាភី ដោយ​លេខ​១ ឈ្នះ​ទឹកប្រាក់​១​មុឺន​ដុល្លារ​។

​បើ​យោង​លើ​ការបញ្ជាក់​របស់​គណៈកម្មាកា​រទាំង​៣ ដែល​ជា​តារា​សិល្បៈ​ចាស់​ទុំ បាន​និយាយថា ដ្បិតតែ​បេក្ខជន​មាន​ភាព​កម្សត់ៗ​រៀងខ្លួន តែ​យើង​ទាំង​៣ បាន​ព្យាយាម​ញែក​អោយដាច់​ពី មនោសញ្ចេតនា និង​សំឡេង​ពិត​សមត្ថភាព​ពិត​។ ដូច​នេះ​កុំអាង​ថា​ខ្លួន​កម្សត់ ហើយ​គិតថា​អាណិត តែ​សំខាន់យើង​ត្រូវ​ធ្វើអោយ បាន​ល្អ​ផ្ចង់​លើ​ការ​ច្រៀង ការលើកដាក់​សំឡេង​ជា​គោល​៕ ​


Loading...