ក្ដៅ​ៗ ​ថៃ បិទ​ខេត្ត​មួយ​ជា​បន្ទាន់ ក្រោយ​ផ្ទុះ​កូវីដ​១៩ ​ជិត​៦០០​នាក់​

288

​ប្រទេសថៃបានសម្រេចបិទខេត្តសាមុទសាខនទាំងកណ្តាលយប់ ក្រោយ​រកឃើញអ្នកឆ្លង​កូវីដ១៩​ជិត ​៦០០នាក់​ ដែលករណីមួយនេះទើបតែផ្ទុះខ្លាំងជា​លើកដំបូង​នៅខេត្តមួយនេះ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ Bangkok Post។

​ថៃ​ទើប​តែ​ប្រកាស​ស្វាគមន៍​អ្នក​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​នានា​កន្លង​ទៅ​នេះ​ទេ ប៉ុន្តែ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​ករណី​ឆ្លង​ជា​សហគមន៍​ដ៏​ធំ​មួយ​ទៅ​ហើយ។ ​កត្ដា​ឆ្លង​ខ្លាំង​នេះ បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ថៃ​ត្រូវ​បិទ​ខេត្ត​នេះ​ជា​បន្ទាន់ ​និង​ធ្វើ​ការ​តេស្ដ​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ។

Loading...