កំពូល​តារាចម្រៀង ខេមរៈ សេរីមន្ត ឧបត្ថម្ភប្រាក់ ៤ លានតាមលទ្ធភាព​ ជូន​សម្តេចទិញវ៉ាក់សាំង​ប្រឆាំងកូវីដ ១៩

926

មុន​នេះ​បន្តិច​ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាស​ថា​ត្រៀម​ថវិកា ១ លានដុល្លារ ជូន​សម្តេចទុក​ទិញវ៉ាក់សាំងកូវីដ ១៩ ហើយ​អម្ប៉ាញ់មិញ​នេះកំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​លោក ខេមរៈ សេរីមន្ត ក៏​បានប្រកាស​ថា​លោក​នឹង​ចូលរួម​ជា​ថវិកា ៤ លានរៀល ដើម្បី​រួមចំណែក​ទិញវ៉ាក់សាំងប្រឆាំង​កូវីដ ១៩ ចែកជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃផងដែរ។

លោក ខេមរៈ សេរីមន្ត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុ​កផ្ទាល់ខ្លួន​ថា «ខ្ញុំបាទខេមរៈសិរីមន្តមានក្តីរំភើបរីករាយណាស់ពេលលឺសម្តេចតេជោមានប្រសាសន៍ថាមានវ៉ាក់សាំងការពារជំងឺកូវីតហើយខ្ញុំសូមចូលរួមថវិការចំនួន4,000,000៛ តាមលិទ្ធភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងជំងឺកូវីត19៕»

Loading...