ពិត​អត់​ថា ​បុគ្គល​ឈ្មោះ តាំង សេវិនអាប់ ចូល​រួម​ពិធី​ជួបជុំធំៗ​ច្រើន​លើកអំឡុង​ពេលផ្ទុក​​កូវីដ ១៩

1010

ក្រោយ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រូបថត​បុគ្គល​ ២ រូប​ឈ្មោះ ស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ដែល​ទើប​ស្រាវជ្រាវ​រកឃើញ​ថា​ជា​ប្រភព​ចម្លង​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ពី​ការ​នាំ​ចូល​ពីក្រៅមកតាំង​ពីថ្ងៃទី ១៤ តុលា ឆ្នាំ ២០២០ មាន​គណនីយ​ហ្វេសប៊ុក​មួយ​បាន​ចូលមើល​ប្រូហ្វាល់ (Profile) បុរស​ឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ដោយ​ឃើញ​ការ​បង្ហោះ​ថាបុគ្គល​រូបនេះបាន​ទៅចូលរួម​កម្មវិធី​មង្គលការ​និង​ពិធីបុណ្យបែបសាសនាជា​ច្រើន​លើក​អំឡុង​ពេល​ឆ្លង​កូវីដ ១៩ ដោយ​មិនដឹង​ខ្លួន។

ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ឈ្មោះ ស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​ចាត់ទុក​ថា​ជា​ប្រភព​ដំបូង​នៃ​ការ​ចម្លង​វីរុស​កូវីដ ១៩ ចូល​សហគមន៍​កំពុង​ក្តៅគគុកនេះ​ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាមនៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ ទោះជាមិនមានរោគសញ្ញាក៏ដោយ។

សម្រាប់គណនីយហ្វេសប៊ុក​របស់​លោក តាំង សេវិនអាប់ មិន​អាច​ស្វែង​រកឃើញ​នៅ​លើ​បណ្តាញ​សង្គម​ឡើយ​ពេល​នេះ ដោយ​ម្ចាស់ខ្លួន​អាច​បិទ (Deactivate) គណនីយរបស់​ខ្លួន​បណ្តោះអាសន្ន​សិន ក្រោយ​​មាន​មនុស្ស​ជា​ច្រើន​ទំនង​ជា​ចូល​មើល​ប្រូហ្វាល់ (Profile) របស់​លោក ដើម្បីតាមដាន​រឿង​រ៉ាវ។

បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគហើយនិងដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្ដអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បាន​សរុប​ ១០ ១៤៧សំណាក ដែលនៅក្នុងចំនួននេះអ្នកឆ្លង​វីរុស​កូវីដ-១៩ មាន​ ២៩នាក់៕