

យោងតាមផេក នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០ នាទីព្រឹក កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រាសាទបន្តទៀត៕
Loading...