

អង់គ្លេស នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ នៅត្រឹមសប្ដាហ៍នេះពីក្រុមហ៊ុនផលិតអាមេរិក Pfizer BioTech ខណៈដែលប្រទេសនេះបានបញ្ជាទិញរួចជាស្រេចហើយ។
រដ្ឋាភិបាលអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនខាងលើតាំងពីយូរមកហើយដើម្បីយកមកប្រើប្រាស់បន្ទាន់។ ខណៈដែល Pfizer ដែលទើបប្រកាសថាទើបបញ្ចប់ការតេស្ដជាមួយលទ្ធផល ៩៥% នោះ ក៏ត្រៀមជាស្រេចក្នុងការបញ្ចេញលក់ឱ្យទៅអ្នកបញ្ជាទិញផងដែរ។ ដូច្នេះអង់គ្លេស ដែលជាម៉ូយធំ ទំនងជានឹងទទួលបានវ៉ាក់សាំងនៅត្រឹមសប្ដាហ៍នេះតែម្ដង។
ដោយឡែកសម្រាប់នៅអាមេរិកវិញ ទំនងជាត្រូវការពេលបន្តិចទៀតសិន ដោយត្រូវរង់ចាំលទ្ធផលធ្វើតេស្ដមួយតង់ទៀត ពីខាងរដ្ឋបាលចំណីអាហារជាតិសិន។ វាអាចនឹងទទួលបានការយល់ព្រម ប្រើប្រាស់ក្នុងគ្រាអាសន្នផងដែរ សម្រាប់អ្នកដែលប្រឈមខ្ពស់ជាងគេ៕