​បន្ដ​ដំណឹង​ល្អ ​ថ្ងៃ​នេះ​កម្ពុជា​ព្យាបាល​ជា​សះស្បើយ​៣​នាក់​ទៀត​ហើយ​

27

នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព COVID-19 ដោយ​មាន​អ្នក​ជា​សះស្បើយ​រហូត​ដល់ ៣ នាក់ តែ​អ្នក​ទាំង​នោះ​មិនមែន​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ហើយ​ក៏​គ្មាន​អ្នក​ឆ្លង​ថ្មី​ថែម​ទៀត​ដែរ។


អ្នក​ជា​សះស្បើយ​រួម​មាន​បុរស​ជនជាតិ​បាគីស្ថាន ១ នាក់ និង​ខ្មែរ ២ នាក់ ហើយ​អ្នក​ទាំង​២ គឺជា​អ្នក​ដំណើរ​វិល​មកពី​ប្រទេស​ជប៉ុន។ ក្រោយ​តេស្ត​អវិជ្ជមាន ២ ដង អ្នក​ទាំង​អស់​ត្រូវ​ក្រសួង​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៩២ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៩ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៨ និង​ស្ត្រី ១ នាក់។

Loading...