សាហាវ ! realme ក្លាយជាម៉ាកផលិតផល រីកចម្រើនលឿនជាងគេ ក្នុងពិភពលោក

124

នៅក្នុងកម្មវិធី 11.11 កាលពីកន្លងទៅនេះ realme បានទទួលបានលទ្ធផលយ៉ាងល្អប្រសើរ​នៅទួទាំងពិភពលោក ។ realme បានផ្តោតទៅលើទីផ្សារ​ពិភព​លោក​ចាប់តាំងពីពេលបង្កើតឡើងមក រហូតមកដល់បច្ចុប្បន្ននេះ realme បានចូលទៅក្នុង61ប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន អុឺរ៉ុប ឥណ្ឌា អាសុីអាគ្នេយ៍ និងអាសុីខាងត្បូង រុស្សី​ និងអាហ្វ្រិកមជ្ឈិមបូព៌ាជាដើម។ realmeចាប់​ផ្តើម​ពីទីផ្សារតូចថ្មីមួយ ក្លាយជាចំណែកទីផ្សារធំមួយដែល និងកំពុងតែបន្តរៀបចំ និងឆ្លៀត​ក្នុងឱកាស​នេះ​បង្កើត​នូវភាពរីកចម្រើនថ្មី។

យោងតាមរបាយការណ៍លក់នៅត្រីមាសទី៣របស់ស្ថាប័ន Counterpoint បានអោយដឹងថា realmeបានប្រើរយៈពេលត្រឹមតែ 9ត្រីមាសប៉ុណ្ណោះ ក៏សម្រេចបាននូវចំនួនលក់រហូតដល់50លានគ្រឿង ក្លាយជាម៉ាកស្មាតហ្វូនដែលមានអ្នកប្រើប្រាស់រហូតដល់50លានគ្រឿងលឿនបំផុតក្នុងពិភពលោក។ នៅក្នុងកម្មវិធី 11.11 ក្នុងឆ្នាំនេះ ​realme ចំណាយត្រឹមតែ៣០នាទី​ក៏បានវាយបំបែកនូវកំណត់ត្រាលើវេទិកាពាណិជ្ជកម្មប្រទេសចិនកាលពីឆ្នាំមុន ដោយមានម៉ូឌែលជាច្រើនបានជាប់ជាម៉ាកAndroid ស្មាតហ្វូនលក់ដាច់កំពូលទី4 រីឯនៅប្រទេសឥណ្ឌា នាឡិកាឆ្លាតវៃបានក្លាយជាផលិតផលដែលលក់ដាច់ជាងគេនៅក្នុងឆ្នាំនេះ នៅប្រទេសឥណ្ឌូនេសុីនិងថៃ ទទួលបានចំណាត់ថ្នាក់កំពូលទី3នៅក្នុងវេទិកាពាណិជ្ជកម្មធំៗ២គឺ​Shopee និង Lazada  ហើយនៅពេលចូលទៅក្នុងប្រទេសរុស្សីបានមួយឆ្នាំក៏ទទួលបានចំណែកទីផ្សារកំពូលទី5។  នៅក្នុងទីផ្សារប្រទេសកម្ពុជា realme ទទួលបានចំនួនលក់កំពូលលំដាប់ទី4ក្នុងត្រីមាសទីមួយឆ្នាំ2020 ហើយជាមួយគ្នានេះដែរ ចំនួនលក់កន្លះឆ្នាំបន្ទាប់ក៏មានការកើនឡើងជាបន្តលំដាប់ សង្ឃឹមថានឹងក្លាយជាម៉ាកលំដាប់កំពូលទី3នៅត្រីមាសទី4នេះ។​ លទ្ធផលរបស់ realme ត្រូវបានបញ្ជាក់ថា​ “​ចំនួនលក់នៅក្នុងទីផ្សារបានបញ្ជាក់ស្តង់ដារដ៏ពិតប្រាកដមួយ” នៅក្នុងទីផ្សារពិភពលោក គេបានទុកrealmeថា “សេះខ្មៅ”ដ៏អង់អាចក្លាហាន។ ហើយrealmeក៏ទទួលបានការវាយតម្លៃយ៉ាង ខ្ពស់ពីសំណាក់យុវវ័យជុំវិញពិភពលោក ។

នៅពីក្រោយលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលនេះរួមទាំងការខិតខំរបស់realme  ការជោគជ័យរបស់realme គឺបានមកពីការខំប្រឹងរបស់realmeដែលតែងតែព្យាយាមទំនាក់ទំនងជាមួយអ្នកប្រើប្រាស់និងខិតខំរួមគ្នា។ realme តែងតែព្យាយាមនិងខិតខំស្រាវជ្រាវទៅលើបច្ចេកវិទ្យាជឿនលឿន បង្កើនជម្រើសស្មាតហ្វូនកាន់តែច្រើនដល់យុវវ័យ។ មកដល់បច្ចុប្បន្ននេះ realme កម្ពុជាបានប្រកាសនូវម៉ូឌែលជាច្រើន ចាប់ពីម៉ូឌែលទាបដល់ខ្ពស់ មានដូចជា C series Number seriesនិងX series ស្ទើរតែគ្របដណ្តប់គ្រប់ជួរតម្លៃ ធ្វើអោយអ្នកប្រើប្រាស់ទាំងអស់​​មានជម្រើសកាន់តែសម្បូរបែប ជាមួយគ្នាននេះដែរ ក៏ទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ជាច្រើនផងដែរ  រួមទាំងទទួលបានពានរង្វាន់ដូចជា Japan Good Design Award  Red Dot Design Award​​, German Design Award, Excellence Product Design Award​,  Australian International Design Awards, Golden Point Design Award ​និង Five top international design awards ។

នៅក្នុងអំឡុងពេលrealme បង្កើតឡើងបានមួយឆ្នាំ បានរៀបចំផលិតផលបានរូចរាល់ មិនត្រឹមតែមាន C series ដែលមានអេក្រង់ធំនិងថាមពលថ្មធំនោះទេ ជាមួយគ្នានេះដែរ ក៏មានNumber series ដែលមានបំពាក់កាមេរ៉ា64MP និងបច្ចេកវីទ្យាសាកថ្ម65W សម្រាប់អ្នកប្រើប្រាស់ រួមទាំង realme X50 5G ស្មាតហ្វូនលំដាប់Flagship ដែលមានបំពាក់ជាមួយនឹងបន្ទះឈីបSnapdragon 865 5G ផងដែរ។ realme នៅតែបន្តសកម្មភាពជាក់ស្តែងធ្វើជាម៉ាកដែលយល់ពីអ្នកប្រើប្រាស់បំផុត និងបន្តផ្តល់ជូននូវផលិតផលដែលពេញនិយមដល់យុវវ័យ។

ចំពោះតម្រូវការរបស់អ្នកប្រើប្រាស់​សម្រាប់ realme នាពេលអនាគត  និងបម្រែបម្រួលនៃទីផ្សារ realmeតែងតែមានការឆ្លើយតបយ៉ាងល្អ។នេះក៏ព្រោះតែ realme គឺជាម៉ាកទូរស័ព្ទដែលបង្កើតឡើងសម្រាប់យុវវ័យ។ ដើម្បីត្រៀមខ្លួនកាន់តែល្អសម្រាប់ការប្រគួតប្រជែងមួយទៀត realmeនឹងយកស្មារតី “ឆ្ពោះទៅមុខ” ពាក្យស្លោករបស់ម៉ាកដាក់ចូលទៅក្នុងសម័យបច្ចេកវិទ្យាថ្មី ព្យាយាមយកបច្ចេកវិទ្យានិងមុខងារថ្មីបំពាក់ទៅលើស្មាតហ្វូន។ បង្កើតប្រព័ន្ធAIoT ដោយមានការស្រាវជ្រាវយ៉ាងសុីជម្រៅទៅលើបច្ចេកវិទ្យានិងមុខងារបង្កើតនូវការរស់នៅបែបទាន់សម័យថ្មីមួយសម្រាប់យុវវ័យជុំវិញពិភពលោក។ ធ្វើអោយការរស់នៅកាន់តែឆ្លាតវៃ ។

នាពេលអនាគត ពួកយើងនឹងបន្តយកផលិតផលល្អៗមកជូនដល់អតិថិជន​ ហើយនឹងមិនប្រែគោលគំនិតរបស់យើងឡើយ ។ realme នឹងបន្តស្មារតីឆ្ពោះទៅមុខ ជាមួយនឹងយុទ្ធសាស្រ្ត “ស្មារហ្វូន+AIoT” ប្រើប្រាស់បច្ចេកវិទ្យានាំមុខនាំជូននូវផលិតផលដែលមានមុខងារជឿនលឿន ការរចនាពេញនិយម ប៉ុន្តែមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់។

Loading...