Home ជីវិត&សង្គម ដំណឹង​ល្អ ​សម្ដេច​តេជោ ​ឱ្យ​រៀប​ការ បើក​សាលា ​និង​កន្លែង​នានា​បាន​វិញ​ហើយ​

ដំណឹង​ល្អ ​សម្ដេច​តេជោ ​ឱ្យ​រៀប​ការ បើក​សាលា ​និង​កន្លែង​នានា​បាន​វិញ​ហើយ​

78

​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍, បើកសាលារៀន, បើកពហុកីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។

ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។

ការរៀបចំអាពាហ៍ពិពាហ៍, សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា, សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។

តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នា២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។

Loading...