ល្អ​ណាស់ ​សម្ដេច​តេជោ ​ថា​ក្រសួង​អប់រំ ត្រូវ​រៀប​ចំ​បើក​សាលា​រៀន​ឡើង​វិញ​

77

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ប្រកាស​នៅ​មុន​នេះ​ថា​ក្រសួង​អប់រំ ​អាច​រៀប​ចំ​ដើម្បី​បើក​សាលា​រៀន​នៅ​ភ្នំពេញ ​និង​ខេត្ត​កណ្ដាល​ឡើង​វិញ​បាន​ហើយ​។

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ប្រកាស​ថា​ព្រឹត្ដិការណ៍​៣​វិច្ឆិកា​នឹង​បិទ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​នេះ​ហើយ​ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​លើក​ទី​៤ ​នឹង​ត្រូវ​ប្រកាស​ឡើង។ ​ក្នុង​ការ​បិទ​បញ្ចប់​នេះ​ដែរ គឺ​មាន​ន័យ​គ្រប់គ្រាន់​ក្នុង​ការ​បើក​ឱ្យ​សាលា​រៀន​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​នៅ​រាជ​ធានី​ភ្នំពេញ ​និង​ទី​រួម​ខេត្ត​កណ្ដាល​។

​ខណៈ​ដែល​កន្លែង​ហាត់​ប្រាណ ​និង​បម្រាម​ផ្សេង​ៗ​ទៀត ​ក៏​នឹង​ត្រូវ​លើក​លែង​វិញ​ផង​ដែរ៕

Loading...