ផ្លូវការ ​ធ្វើ​តេស្ដ​លើក​ទី​៤ សម្ដេច​តេជោ ​មិន​មាន​ឆ្លង​កូវីដ​១៩​ទេ​

37

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា ​លទ្ធផល​ធ្វើ​តេស្ដ​លើក​ទី​៤​របស់​លោក ​គឺ​ចេញ​មក​អវិជ្ជមាន​កូវីដ​១៩ ​។

​សម្ដេច ​បាន​បញ្ជាក់​ថា​៖ លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយះទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។

Loading...