ស្ដ្រី​ម្នាក់​រស់​នៅ​បឹង​កេងកង​៣ ទើប​មក​ពី​អាមេរិក ​មាន​មេរោគ​កូវីដ​១៩​

1216

​ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​ពី​ករណី​ឆ្លង​ថ្មី​មក​លើ​កម្ពុជា​ទៀត​ហើយ ដែល​ក្នុង​នោះ​ជា​ស្រ្តី​ជនជាតិ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មកពី​សហរដ្ឋអាមេរិក។ រីឯ​អ្នក​ជា​សះស្បើយ​វិញ​គឺ​នៅ​ដដែល។

ស្ត្រី​ដែល​រក​ឃើញ​វិជ្ជមាន COVID-19 ថ្មី​នេះ មាន​អាយុ ៤៩ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ ដោយ​ចេញ​ដំណើរ​ពី​សហរដ្ឋអាមេរិក និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រួច​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២០។ បន្ទាប់ពី​លទ្ធផល​វិជ្ជមាន​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​រួច​មក អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៩ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១៣ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ១១ និង​ស្ត្រី ១ នាក់។

Loading...