ប្រយ័ត្ន! អ្នក​វិទ្យាសាស្រ្ត ព្រមានថា​​សត្វ​​សុនខ​និង​គ្រឿងទេស​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​​កូវីដ ១៩ ទៅ​មនុស្ស

31

អ្នក​វិទ្យាសាស្រ្ត​បាន​ព្រមាន​ថា ម្ចាស់​ឆ្កែ​ទាំងអស់​មាន​ហានិភ័យឆ្លង​វីរុស​កូវីដ ១៩ ដល់​ទៅ ៧៨ ភាគរយ ហើយ​ការ​ចាប់កាន់​គ្រឿងទេសនឹងកាន់តែ​ប្រឈម​ទ្វេរដង​ចំពោះ​ការ​ឆ្លង​ជំងឺរាតត្បាតមួយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Daily Mail។

ការ​អះអាង​របស់​អ្នក​វិទ្យាសាស្រ្ត​នេះ ដោយ​សារ​ពពួក​សត្វ​សុនខវា​អាច​នឹង​ដើរ​ទៅលិឍ​ឬ​ប៉ះរបស់​ស្មោគគ្រោក ពិសេស​គឺ​ប៉ះនឹង​វីរុសកូវីដ ១៩ ដែល​បាន​ទំលើ​របស់របរ​ឬ​សម្ភារៈ​នានា។ ហេតុនេះ សត្វ​សុនខ នឹង​បន្ត​ចម្លង​វីរុស​នេះ​ទៅកាន់​ម្ចាស់របស់​វា ពិសេស​អ្នក​ដែល​ចូលចិត្ត​ស្នីទស្នាល​នឹង​វា។

ដូច្នេះ​ហើយ អ្នក​វិទ្យាសាស្រ្ត​អំពាវនាវ​ឲ្យ​ម្ចាស់​សត្វសុនខទាំងអស់ បង្កើន​ការ​ប្រុងប្រយ័ត្ន​ពិសេស​រក្សា​អនាម័យ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្ពស់​បំផុត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​វីរុស​កូវីដ ១៩។

លើស​ពី​នេះ អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើការ​ស្រាវជ្រាវ​មួយ ដោយ​ធ្វើ​ការ​ស្ទង់មតិមនុស្ស ២ ០៨៦ នាក់​នៅ​អេស្ប៉ាញ ដោយ​ក្នុង​នោះ​ ៤១ ភាគរយ​ជា​មនុស្ស​វ័យ​ចន្លោះ​ពី ៤០ និង ៥៤ ឆ្នាំ។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​សួរដេញដោល​ពី​សកម្មភាព​ដែល​មនុស្ស​ទាំង​នោះ​ធ្វើ​អំឡុង​ពេលការ​ឆ្លងរីករាល​នៃ​កូវីដ ១៩ ហើយ​ធ្វើការ​វិភាគ​ថា​សកម្មភាព​មួយ​ណា មានប្រថុយប្រថាន​ខ្លាំង​បំផុត​ចំពោះ​ការ​ឆ្លង​កូវីដ ១៩។

ក្រៅ​ពីសុនខ អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថាការ​ទទួល​គ្រឿងទេសដែល​ដឹក​ជញ្ជូន​មក​ដល់ផ្ទះ មាន​ហានិភ័យ​កាន់តែ​ខ្លាំង​ក្នុង​ការ​ឆ្លង​កូវីដ ១៩ ពោលគឺ​វា​សឹង​តែ​មា​នភាគរយ​ច្រើន​ជាជាង​ការ​ទៅទិញផ្ទាល់​នៅ​ហាង​ខ្លួន​ឯង​ថែមទៀតផង៕

Loading...