មិន​លេង​សើច! មួយ​ថ្ងៃ​អង្គារ៍​នេះ ពលរដ្ឋ​ឥណ្ឌូនេស៊ីជាង ៣ ពាន់​ឆ្លង​កូវីដ ១៩ ស្លាប់ ៩៧ នាក់

40

ត្រឹម​មួយ​ថ្ងៃ​ ឥណ្ឌូនេស៊ីរកឃើញ​អ្នក​ឆ្លងកូវីដ ១៩ ដល់​ទៅ ៣ ៨០៧ ករណី និង​ស្លាប់ ៩៧ នាក់នៅ​ថ្ងៃ​អង្គារ៍​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី។​

តួលេខ​ថ្ងៃ​អង្គារ៍​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់ ៤៧៤ ៤៥៥ ករណី និង​ស្លាប់​សរុប ១៥ ៣៩៣ នាក់។ ក្នុង​នោះ​ដែរ សម្រាប់​ថ្ងៃ​អង្គារ៍​នេះ អ្នក​ជំងឺ​ជាសះស្បើយ​មាន ៣ ១៩៣ នាក់ សរុប ៣៩៨ ៦៣៦ នាក់។

នៅ​លើ​ពិភពលោក មនុស្សសរុបជាង ៥៥ លាន​នាក់បាន​ឆ្លង​កូវីដ ១៩ ដោយ​ក្នុង​នោះអ្នកជំងឺចំនួន ១ ៣៣៤ ២៩៧នាក់បានស្លាប់និង ៣៨ ៦០៦ ០២៤នាក់ផ្សេង​ទៀត​បាន​ជាសះស្បើយ៕

Loading...