ស្ងាត់ៗ! ឡាវ​ត្រៀម​សម្ពោធ​ផ្លូវ​ល្បឿន​លឿន ឡាវ-ចិន ​ដំបូង​របស់​ខ្លួន​ឆាប់ៗ​ខាង​មុខ

122

ឡាវ​នឹង​បើក​ដំណើរការ​កំណាត់​ផ្លូវ​​​ល្បឿនលឿន ឡាវ-ចិន ពី​ទីក្រុង​វៀងច័ន្ទ​ទៅទីក្រុង​វ៉ាងវៀង ដំបូង​របស់​ខ្លួនក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ ដើម្បី​ជុំរុញ​ដល់​ការ​ធ្វើដំណើ​រ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាង​ប្រជាជនឡាវ​និង​ចិន។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ឡាវ​នេះ​ ចាប់ផ្តើមពីទីក្រុង​វៀងច័ន្ទ ហើយ​បញ្ចប់​នៅ​ត្រង់ព្រំដែន ឡាវ-ចិន ក្នុង​ទីក្រុងបរទែនខេត្តហ្លួងណាមថា ជាមួយប្រវែង​សរុប ៤៤០ គ.ម។ ផ្លូវ​នេះបែង​ចែកជា ៤ ដំណាក់កាល ហើយ​ត្រូវ​បាន​សាងសង់ឡើង​ដោយក្រុមហ៊ុន​ចិន Yunnan Construction and Investment Holding Group (YCIH) ដោយ​មាន​ការ​សហការ​ជាមួយរដ្ឋាភិបាលឡាវ។

ចំពោះ​ការ​សាងសង់ដំណាក់កាល​ដំបូង គឺ​ជាកំណាត់ផ្លូវ ​វៀងច័ន្ទ-​វ៉ាងវៀង ប្រវែង ១១០ គ.ម ដែល​បាន​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​កាល​ពី​ចុង​ខែធ្នូ ឆ្នាំ ២០១៨ កន្លង​ទៅ។ កំណាត់ផ្លូវ​នេះ​ជា​ប្រភេទផ្លូវ​ទៅមក និង​សរុប​ ៤ ប្រឡោះ​ ឯ​ល្បឿន​កំណត់​ពី ៨០ ទៅ ១០០ គ.ម ក្នុង​មួយម៉ោង។ កំណាត់ផ្លូវ​វៀងច័ន្ទ-​វ៉ាងវៀង នេះ​​នឹងបើកដំណើរការជាសាធារណៈ​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ​៕

Loading...