ឯកឧត្តម សួស យ៉ារ៉ា ​ជា​សះស្បើយ​ពី​កូវីដ​១៩​ហើយ

74

ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភាដែល​បាន​ប៉ះពាល់​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឆ្នាំ ២០២០ នោះ​បាន​ជា​សះស្បើយ​ពី COVID-19 ហើយ​ក៏​មាន​ស្ត្រី​ជនជាតិ​ខ្មែរ ១ នាក់​ទៀត​ព្យាបាល​ជា​ដូច​គ្នា មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ។

តែ​ក្នុង​ថ្ងៃនេះ​ក៏​មាន​អ្នក​ឆ្លង​ថ្មី ១ ករណី​ថែម​ទៀត​ដែរ ដែល​ជា​បុរស​ជនជាតិ​ខ្មែរ-អាមេរិកកាំង​អាយុ ៥៦ ឆ្នាំ​ស្នាក់​នៅ​បុរី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ធ្វើ​ដំណើរ​មកពី​សហរដ្ឋអាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​ចិនតៃវ៉ាន ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ក្រោយ​លទ្ធផល​តេស្ត​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា​បុរស​រូប​នោះ​ត្រូវ​ដាក់​ឲ្យ​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៣ នាក់ (ស្ត្រី៦១ នាក់ និង​បុរស ២៤២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៩ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១២ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ១១ និង​ស្ត្រី ១ នាក់។

Loading...