ថ្ងៃ​នេះ​យន្ត​ហោះ​ដឹក​ម៉ាស់ ២ លាន​និង​បរិក្ខារពេទ្យ​ប្រឆាំង​កូវីដ ១៩ របស់​កម្ពុជា​កំពុង​ហោះ​ទៅឡាវ

79

ថ្ងៃ​នេះ​កម្ពុជារៀប​ចំយន្តហោះ​​ដឹក​ម៉ាស់​ចំនួន ២ លាន និង​បរិក្ខារពេទ្យមួយចំនួនទៅ​កាន់​ប្រទេស​ឡាវដើម្បី​ចូលរួម​ប្រឆាំង​វីរុស​កូវីដ ១៩ ក្រោម​ការ​បង្គាប់បញ្ជា​ពី​សម្តេច ហ៊ុន សែន ក្រោយ​ការសន្ទនាសួរសុខទុក្ខ​តាមទូរសព្ទ​ពីសំណាក់នាយករដ្ឋមន្រ្តី​ឡាវឯកឧត្តម ថងលួន ស៊ីស៊ូលីត ថ្ងៃ​ទី ១៤ វិច្ឆិកា កាលពីសប្តាហ៍​មុន។

នៅព្រឹកថ្ងៃទី​ ១៦​ វិច្ឆិកា​ ២០២០នេះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស៕

Loading...