កប់! ម៉ូតូ Honda X-ADV ស៊េរីឆ្នាំ ២០២១ ដូរ​រាងឡើង​អេម សាក​ថ្មទូរសព្ទ​ក្រោម​កែប តម្លៃ ១ម៉ឺនដុល្លារ

205

ម៉ូតូ Honda X-ADV ស៊េរី​ឆ្នាំ ២០២១ ដែល​ជា​ប្រភេទ Scooter កូនកាត់​រាង​ប្លែកត្រូវ​ក្រុមហ៊ុន​ប្រកាស​ផ្លូវ​ការ រូបរាងត្រូវ​រចនា​ថ្មី​ប្លែក​ពីស៊េរីមុន​ ពិសេសខាង​ក្រោម​កែបកាន់តែ​ធំទូលាយ ថែម​ទាំង​មាន​​កន្លែង​សាកថ្ម​ទូរសព្ទ​ថែមទៀត​ផង។

លក្ខណៈ​សម្បត្តិម៉ូតូ Honda X-ADV ស៊េរីឆ្នាំ ២០២១ បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ Parallel twin មាន​ទំហំម៉ាស៊ីន 745cc។​ វា​បំពាក់​ដោយ​ចង្កឹះលេខ​ ៦ វគ្គស្វ័យប្រវត្តិ និង​មាន​ចំណុះសាំងដល់ទៅ ១៣ លីត្រ រីឯ​កម្រិត​ស៊ីសាំងវិញគឺ ៣,៦លីត្រក្នុង​ចំងាយផ្លូវ ១០០ គីឡូម៉ែត្រ។

យ៉ាង​ណាមិញ​តម្លៃ​របស់ Honda X-ADV ស៊េរីឆ្នាំ ២០២១ បើ​តាម​ប្រភព​ទុក​ចិត្ត​បាន​បញ្ជាក់ថា​វា​ថ្លៃ​ដល់ទៅ ១ម៉ឺនដុល្លារឡើងឯណោះ៕

Loading...