អាសន្ន​ហើយ ​អាមេរិក ​២៤​ម៉ោង ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩ ​ដល់​១៨​ម៉ឺន​នាក់

65

​សហរដ្ឋ​អាមេរិក ​ត្រឹម​ពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩ ​ដល់​ទោ​ជាង​១៨​ម៉ឺន​នាក់​ជា​កំណត់ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​លើ​លោក​នេះ​។

​ខណៈ​ដែល​អ្នក​ស្លាប់​វិញ​ត្រឹម​ពេល​២៤​ម៉ោង​ចុង​ក្រោយ​មាន​ជាង​១​ពាន់​នាក់​ផង​ដែរ។ ​ជា​រួម​ទៅ ​ពេល​នេះ​អាមេរិក ​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​សរុប​ដល់​ទៅ​ជាង​១០​លាន​នាក់​ហើយ ​ក្នុង​នោះ​ស្លាប់​ជាង​១៤​ម៉ឺន​នាក់​ឯ​ណោះ ​និង​ជា​សះស្បើយ​វិញ​បាន​ជាង​៦​លាន​នាក់។ ​លោក ដួណាល់ ត្រាំ ​បាន​បញ្ជាក់​ថា​បើ​ទោះ​ជា​មាន​អ្នក​ឆ្លង​ច្រើន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​លោក​នឹង​មិន​មាន​វិធានការ​បិទ​ប្រទេស​ឡើយ៕

Loading...