អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ២ ៥៦៧ មាន​តែ​ ៤ នាក់ប៉ុណ្ណោះ​វិជ្ជមានកូវីដ ១៩ គិត​ត្រឹម​ថ្ងៃ​ទី ១៣ វិច្ឆិកា

102

គិត​ចាប់តាំង​ពី​ថ្ងៃ​ទី ០៤ ដល់ ១៣ វិច្ឆិកា ឆ្នាំ ២០២០ ក្រសួង​សុខាភិបាល​បានធ្វើ​តេស្ត​វិភាគអ្នក​ប៉ះពាល់​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកាចំនួន ២ ៥៦៧ នាក់ ដោយ​ក្នុង​នោះ​ មនុស្ស​ចំនួន​ ៤ នាក់​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩។ សម្រាប់​ថ្ងៃ​ទី ១៣ វិច្ឆិកា ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​ធ្វើតេស្ត​មនុស្ស​ចំនួន ១៤ នាក់ សុទ្ធ​តែ​រកឃើញ​ថា​អវិជ្ជមាន​កូវីដ ១៩ ទាំងអស់។

ក្រសួងសុខាភិបាល​បាន​ថ្លែង​អំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល ​ក្រុមគ្រូពេទ្យ និង​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​រួម​គ្នា​បំពេញភារកិច្ចយ៉ាង​ល្អ ក្នុង​ការ​ជួយ​ត្រួតពិនិត្យ​សុខភាព​ពលរដ្ឋ​កន្លងមក ដែល​បង្ហាញ​លទ្ធផល​ជា​វិជ្ជមានគួរ​ឲ្យ​មោទនៈ៕

 

Loading...