Lamborghini ទាប​មែន តែ​បើកកាត់ទឹក​លិចផ្លូវ​ធ្វើ​ព្រងើយ ឡាន​ខ្ពស់ល្មមៗ​អែបគៀន

75

រថយន្តស្ព័រ​ទំនើប Lamborghini ពណ៌​លឿង​មួយគ្រឿង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​លើ​បណ្តាញ​អ៉ិនធឺណិត ដោយ​សារ​វា​បាន​បើក​ជ្រមុជ​ទឹកសឹង​កប់​ដល់​ដំបូលនៅ​លើ​ផ្លូវ​លិច​ទឹក​មួយកន្លែង​នៅ​រដ្ឋ Florida។

បុរសម្នាក់ដែល​​បាន​ថត​សកម្មភាព​រថយន្ត Lamborghini បើក​ជែង​រថយន្ត​ទំនើប​ពីរគ្រឿង​ដែល​ឈប់មិនហ៊ាន​បើកទៅមុខព្រោះ​ខ្លាច​លិច​ទឹក បាន​សរសេរ​ថា «មើល​ទាំងអស់គ្នា ថា​ឡាន​នោះជា​ Lamborghini ឬ នាវាមុជទឹក?»

តាម​រយៈ​វីដេអូ បាន​បង្ហាញ​ថាដំបូង​ឡើយ​មាន​ឡាន​ពីរគ្រឿង ខ្មៅ​មួយក្រហមមួយ បាន​ឈប់​ស្ងៀម​មិនហ៊ាន​ទៅមុខ ដោយសារទឺកលិច តែ​រំពេចនោះ​ស្រាប់តែរថយន្តពណ៌លឿងដែល​ស្គាល់ថាជាត្រកូលរថយន្តស្ព័រ​ប្រណីត​តម្លៃថ្លៃ Lamborghini បាន​បើក​ជែងរថយន្ត​ទាំង​ពីរ​នោះ ជ្រមុជទឹក​ធ្វើ​ព្រងើយ។

តាមពិត​ទៅពពួករថយន្ត​ស្ព័រត្រកូលស៊ីម៉ាក​ដែល​មាន​តែ​អ្នក​មានលំដាប់កំពូលទើប​មាន​ជិះនេះ ត្រូវ​បានផលិត​ឡើង​សម្រាប់ការ​ប្រណាំង​ ដែល​កង់​មុខ​និង​កង់ក្រោយ​របស់​វា​រចនា​ឡើង ដើម្បី​ទប់ទល់​នឹង​កម្លាំង​កកិត​ជាមួយ​ទឹក​ខ្យល់​ ដូចជាមួយ​នឹង​ទឹក​ដែរ ដែល​ហេតុ​នេះ​វា​គ្មាន​បញ្ហា​ជាមួយ​ទឹក​ទឹក​លិចផ្លូវ​ខ្ពស់ល្មមដូចវីដេអូ​នេះទេ៕

Loading...