មេប៉ុស្តិ៍​រដ្ឋបាលខេត្ត​កំពង់ចាម ត្រូវ​ដក​ដំណែង ព្រោះ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ហូបនំបញ្ចុក

0
6020

មេប៉ុស្តិ៍​រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាមលោក ហេង ប៊ុនថន​ ត្រូវ​បាន​ដក​តួនាទី​ភ្លាមៗ ក្រោយ​លោក​បាន​ហាមឃាត់ពលរដ្ឋមិន​ឲ្យ​ហូប​នំបញ្ចុក។ នេះ​បើ​តាម​សារ​បង្ហោះ​លើ​ទំព័រ​​ហ្វេសប៊ុក​របស់​លោក​ គួច ចំរើន អភិបាលខេត្តកំពង់ចាមនៅ​មុន​នេះ​បន្តិច។

លោក គួច ចំរើន

ក្នុង​សារ​នោះ​លោក គួច ចំរើន បាន​បញ្ជាក់ច្បាស់ៗ​ដោយក្តីសោកស្តាយថា «ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត។ សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ៕»

ផ្តល់មតិយោបល់