កុំភ្លេចរង់ចាំអ៊ុតថ្ងៃពិសេស OPPO Day ខែវិច្ឆិកា​ ធានាថានឹងមានអ្វីថ្មី ប្លែកនឹងផ្តល់ជូនអតិថិជនកាន់តែពិសេស

947

តើលោកអ្នកកំពុងរង់ចាំថ្ងៃពិសេស OPPO Day មែនទេ? ពិតណាស់! នាថ្ងៃទី10-11 ខែវិច្ឆិកា នេះក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានត្រៀមនឹងរៀបចំកម្មវិធីដ៏សែនកក្រើក និងភ្ញាក់ផ្អើលសម្រាប់អតិថិជនដែលតែងតែគាំទ្រ OPPO មិនឲ្យខកចិត្ត ខកបំណងឡើយ។ ពិសេសអតិថិជនដែលនិយមគាំទ្រទូរស័ព្ទដៃស៊េរី OPPO Reno4 តែម្តងដឹងតែពញាក់អារម្មណ៍នឹកស្មានមិនដល់។

បើតាមចាំបាន អំឡុងពាក់កណ្តាលខែសីហារំលងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺបានធ្វើការសម្ពោធជាផ្លូវការនូវស្មាតហ្វូនម៉ូដែល Reno4 ដ៏កក្រើក និងល្បីរន្ទឺពេញប្រទេសកម្ពុជា។ អ្វីដែលនឹកស្មានមិនដល់នោះគឺ គ្រាន់តែសម្ពោធ និងប្រកាសពីតម្លៃជាផ្លូវការមិនបានប៉ុន្មាន ស្រាប់តែអតិថិជននាំគ្នាសម្រុកទៅកក់ស្មាតហ្វូន Reno4 យ៉ាងភ្លូកទឹក ភ្លូកដីពេញៗហាងទូរស័ព្ទ រហូតដល់អស់ស្តុកត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែម្តង។

តើអ្វីដែលនាំឲ្យ OPPO Reno4 ទទួលបានការពេញនិយមខ្លាំងសម្បើមផ្ទុះអស់ទីផ្សារ?​ ហើយវាមានចំណុចពិសេសៗអ្វីខ្លះ?

• កាមេរ៉ា៖ OPPO Reno4 បំពាក់ជាមួយកាមេរ៉ាក្រោយ 4 គ្រាប់ (48MP+8MP+2MP+​2MP) និងកាមេរ៉ាមុខស៊ែសហ្វីទំហំ 32MP ជាមួយនឹងមុខងារប្លែកៗរួមមាន AI Color​Portrait, Night Flare Portrait, Monochrome Video, Ultra-Dark Mode, Ultra-Night Mode, Ultra-Clear 108MP, AI Slow Motion 960fps និងមុខងារថតជិតបែប Macro មុខងារថតបានមុំទូលាយ Wide Angel ងាយៗ។
• ច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ៖ OPPO Reno4 បំពាក់ជាមួយនឹងបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ ដែលភាសាអង់គ្លេសហៅថា AI enhanced Smart Sensor ដែលរួមមាន មុខងារការពារសម្គាល់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
• កម្លាំងល្បឿន៖ OPPO Reno4 មានបន្ទះឈីប Qualcomm Snapdragon 720G ជាមួយនឹង RAM 8GB ROM ​128GB ។​
• ថាមពលថ្ម៖ OPPO Reno4 បំពាក់ជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្ម 30W សាកត្រឹម 20នាទីបាន 50% សាក 5នាទីមើលវីដេអូបាន 2ម៉ោង។
• អេក្រង់៖ OPPO Reno4 បំពាក់អេក្រង់ទំហំ 6.4” AMOLED ធំស្រឡះភ្នែក លាតពេញគែម បែបទម្លុះអេក្រង់ភ្លោះជាមួយនឹងសមាមាត្រ 20:9 ច្បាស់បែបធម្មជាតិ FHD+2400×1080 កម្រិត PPI 409​ ។
• រូបរាង៖ OPPO Reno4 ឌីហ្សាញ និងរចនាពណ៌ឆើតទាក់ភ្នែកលេចធ្លោ រូបរាងពេញដោយប្រណិតភាព ស្តើងត្រឹមតែ 7.7mm និងស្រាលត្រឹមតែ 165g ងាយស្រួលក្នុងការចាប់កាន់ប្រើដោយដៃម្ខាង ។

ឱកាសកាន់តែពិសេសម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno4 ជាមួយជម្រើស 3 ពណ៌សម្រាប់ជ្រើសរើសគឺ Space Black, Galactic Blue​ និង Nebula Purple នៅក្នុងថ្ងៃ OPPO Day រយៈពេលពីរថ្ងៃគឺទី10 និង 11 ខែវិច្ឆិកា ក្នុងតម្លៃ $359 (ចំណេញបាន 10$) នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នោះអតិថិជននឹងទទួលបានកាដូពិសេសមួយទៀតគឺ៖ Power Bank 10000mAh (ចំនួន 1)។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត បើសិនជាវ OPPO Reno4 គួបជាមួយកាសលីបឥតខ្សែ OPPO Enco W11 ថែមប្រាក់ត្រឹមតែ $29 (តម្លៃពេញ $49) ឯណ្ណោះ។

ប្រញាប់ឡើង! រួសរាន់ឡើង! ថ្ងៃពិសេស កម្មវិធីពិសេសនេះមានរយៈពេលត្រឹមតែ 2 ថ្ងៃតែប៉ុណ្ណោះជាមួយនឹងតម្លៃពិសេស ចំណាយតិច ប៉ុន្តែចំណេញលើសពីការរំពឹងទុក។ កុំភ្លេចណា៎​ជួបគ្នាថ្ងៃទី10-11 ខែវិច្ឆិកា នេះទាំងអស់គ្នា! បើចង់ដឹងរឹតតែច្បាស់។

អាចទស្សនាវីដេអូបង្ហាញអំពីលក្ខណៈពិសេសៗពីសារព័ត៌មានល្បីៗខាងក្រោមនេះ ៖

ខាងក្រោមនេះជាស្បត់ពាណិជ្ជកម្មដ៏ទាក់ទាញរបស់ OPPO Reno4 ៖

Loading...