មាន​ឆ្លង​ថ្មី បុរស​ខ្មែរ​២នាក់ ​មក​ពី​ជប៉ុន ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ ​

1673

មាន​បុរស​ជនជាតិ​ខ្មែរ ២ នាក់​ទៀត​ហើយ​ដែល​ក្រសួង​បាន​ប្រកាស​រក​ឃើញ​ឆ្លង COVID-19 បន្ទាប់​ពី​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃ​នេះ​ដែរ​ស្ថានភាព​អ្នក​ជា​សះស្បើយ​ក៏​គ្មាន​អ្វី​ប្រែប្រួល ពោល​គឺ​នៅ​ទ្រឹង​ដដែល។

បុរស​ជនជាតិ​ខ្មែរ​ទី​១​អាយុ ៣៤ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​តាស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ ចំណែក​បុរស​ទី​២​វិញ​មាន​អាយុ ២៣ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់។ អ្នក​ទាំង ២ បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន និង​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បន្ទាប់​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​រួច​មក​អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩០ នាក់ (ស្ត្រី៥៩នាក់ និង​បុរស ២៣១ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៣ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៧ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៥ និង​ស្ត្រី ២ នាក់។

Loading...