គិត​ត្រឹម​ថ្ងៃ​ទី​២៣​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជាង​៨លាន​ដុល្លារ​ពី​សប្បុរសជន

38

សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹម​ម៉ោង​២​រសៀល​ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រាជរដ្ឋា​ភិបាល​ទទួល​បាន​ជំនួយ​ឧបត្ថម្ភជាង​៨លាន​ដុល្លារ​ហើយ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

​សារពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង២ រសៀល ថ្ងៃទី២៣ ខែតុលានេះ រាជរដ្ឋាភិបាល បានទទួលការបរិច្ចាគជំនួយឧបត្ថម្ភពីសប្បុរសជនចំនួន ៨.០៦១.២៨៨ ដុល្លារហើយ សម្រាប់យកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់»។

ការឧបត្ថម្ភថវិកានេះបានបង្ហាញយ៉ាងច្បាស់ពីការជួយគ្នាក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកប្រជាជនពីសំណាក់ រាជរដ្ឋាភិបាលលើបញ្ហាទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។

Loading...