ថ្ងៃ​នេះ អាមេរិក ប្រកាស​យក​ថ្នាំ​ព្យាបាល​លោក ត្រាំ ជា​ថ្នាំ​កូវីដ​១៩​ជា​ផ្លូវ​ការ​

231

​សហរដ្ឋ​អាមេរិក ​នៅ​ពេល​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​តែ​ម្ដង ​ដោយ​យក​ថ្នាំ​ Remdesivir ​ជា​ថ្នាំ​ព្យាបាល​មេរោគ កូវីដ​១៩ ​មុន​ដំបូង​គេ​បង្អស់។

​រដ្ឋបាល​អាហារ និង​ឱសថអាមេរិក (FDA) ​បាន​អះអាង​ថា​ ថ្នាំនេះ​មិនទាន់​អនុញ្ញាតឱ្យប្រើប្រាស់​គ្រប់មនុស្សទូទៅឡើយ ពោលគឺ​សម្រាប់​អ្នក​ជំងឺ​ដែល​មានអាយុចាប់ពី១២ឆ្នាំឡើង ហើយ​មានទម្ងន់​យ៉ាងតិច​ ៤០គីឡូក្រាម។

ការ​សិក្សារកឃើញ​ថា អ្នក​ជំងឺកូវីដ១៩ ដែលបាន​ប្រើប្រាស់​ថ្នាំ Remdesivir គឺ​អាចជាសះស្បើយ​ក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ បើប្រៀបធៀប​ជាមួយថ្នាំធ្វើតេស្តផ្សេងទៀត​ដែល​មានរយៈពេលដល់ ១៥ថ្ងៃ។

Loading...