ច្រើន​ណាស់! ​ចាប់​បាន​គ្រឿង​ញៀន​២០​គីឡូ​ក្រាម​នៅ​ស្ទឹងត្រែង​

42

​គ្រឿងញៀនជាង ៤០កញ្ចប់ ត្រូវបានក្រុមឧក្រិដ្ឋជន នាំឆ្លងដែនពីប្រទេសជិតខាង ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ១ខ្សែ ក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បង្ក្រាបបានគ្រឿងញៀនជាង៤០កញ្ចប់ ក្នុងទម្ងន់ប្រមាណជាង២០គីឡូក្រាម នៅគ្រាបើកការយាមល្បាត ដើម្បីពង្រឹងសន្តិសុខ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ។

Loading...