ប្ដី​ប្រពន្ធ​រស់នៅ​ខេត្ត​កំពង់​ធំ មកពី អឺរ៉ាក់ រក​ឃើញ​វិជ្ជមាន​កូវីដ​១៩

1675

ក្រសួង​សុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ លើប្ដីប្រពន្ធមួយគូ ដែល​ទើប​មក​ពី​ប្រទេស​អ៉ឺរ៉ាក់។ អ្នកទាំងពីរកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្រោយការតេស្តរកឃើញវិជ្ជមានកូវីដ១៩។

ករណី​ឆ្លង​ថ្មី​នោះ​គឺ​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​ព្រម​ទាំង​មាន​កូន​តូច​អាយុ ៣ ឆ្នាំ ជា​អ្នក​មកពី​ប្រទេស​អ៊ីរ៉ាក់ មាន​អាស័យដ្ឋាន​ស្នាក់​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ។ បច្ចុប្បន្ន​អ្នក​ជំងឺ​ទាំង ២ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៥ នាក់ (ស្ត្រី៥៨នាក់ និង​បុរស ២២៧ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨០ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៥ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតជាបុរសទាំងអស់។

Loading...