ដំណឹង​ល្អ ​ថ្ងៃ​នេះ​កម្ពុជា​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ​ជា​សះស្បើយ​២​នាក់​ទៀត

27

​ថ្ងៃ​នេះ​មាន​អ្នក​ជា​សះស្បើយ​ពី COVID-19 ២ នាក់​គឺជា​បុរស​ជនជាតិ​បារាំង និង​ស្រ្តី​ជនជាតិ​ឥណ្ឌា ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

ក្រោយ​ពេល​ព្យាបាល​ជិត ២ សប្ដាហ៍​កន្លង​មក​បុរស​វ័យ ២៧ ឆ្នាំ និង​ស្ត្រី​វ័យ ៣៤ ឆ្នាំ​ត្រូវ​ក្រសួង​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ធ្វើ​តេស្ត​អវិជ្ជមាន ២ ដង។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៣ នាក់ (ស្ត្រី៥៧នាក់ និង​បុរស ២២៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨០ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៣ នាក់ ក្នុង​នោះ ៣ នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតជាបុរសទាំងអស់។

Loading...