គិត​ដល់​ថ្ងៃ​នេះ ​កម្ពុជា​មាន​អ្នក​ស្លាប់​១៨​នាក់ ដោយសារ​ទឹក​ជំនន់​

35

​យោងតាមការចុះផ្សាយពីក្រសួងព័ត៌មានបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ តុលានេះ មានពលរដ្ឋ ១៨នាក់ហើយ (ស្រី៨នាក់) ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀង ដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្ត ចំនួន១៩ ។

ប្រភពខាងលើបន្តថា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេ គឺចំនួន ០៧នាក់ ខេត្តពោធិ៍សាត់ ០៣នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តប៉ៃលិន ០១នាក់ ខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាលចំនួន ០៤នាក់។

ក្រសួងក៏បានបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំផងដែរ ដូចជាផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ នៅក្នុងខេត្តដែលរងគ្រោះខ្លាំងជាងគេ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណជាង ៥៣ ១៦៩គ្រួសារ ស្មើនឹង ២១២ ៦៧៦នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ១៣៧ ១៦០ហិកតា និងខូចខាតទាំងស្រុងប្រមាណ ៧ ២៣១ហិកតា រួមនឹងដំណាំរួមផ្សំជាច្រើនហិកតាទៀតផងដែរ។

Loading...