ក្ដៅ​ៗ ភ្លៀង​ខ្លាំង ​ធ្វើ​ឱ្យ​មាន​ការ​បាក់​ដី​នៅ​ខេត្ត​ព្រះ​សីហនុ​

144

​កំណាត់​មហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​រអិល​បាក់ដី ​ធ្លាក់​រាយប៉ាយ​នៅលើផ្លូវបណ្តាលមកពីទឹកភ្លៀងហូរច្រោះ។

អាជ្ញាធរ​ ស្នើសុំបងប្អូនដែលមានបំណងធ្វើដំណើរឆ្លងកាត់មហាវិថីជំទាវម៉ៅ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​បើកនៅខ្សែខាងត្បូង​ នៃផ្លូវដដែល (កុំបើកផ្នែកជាប់ជម្រាលភ្នំ)។ ​ករណី​បាក់​ដី​នោះ​ដែរ ​គឺ​មិន​មានអ្នករងគ្រោះថ្នាក់នោះទេ ហើយខណៈពេលនេះក្រុមការងារបច្ចេកទេស កំពុង​ធ្វើការ​កាយ​សម្អាត។

Loading...