ដំណឹង​ល្អ ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ចាប់​ផ្ដើម​ស្រក​ចុះ​ហើយ​

246

​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត ចាប់​ផ្ដើម​ស្រក​ចុះ​ខ្លះ​ហើយ ខណៈ​មន្ត្រី​ជំនាញ នៅ​តែ​បន្ត​តាមដាន​ជាប់​ជា​ប្រចាំ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។

របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា សភាព​ការ​ទឹក​តាម​ដង​ស្ទឹង​ព្រែកត្នោត គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ គឺនៅ​លើ​សំណង់​បង្ហៀរ​មាន​កម្ពស់​ទឹក​៦,៦០ម៉ែត្រ លើ​បង្ហៀរ ថយចុះ ០,០៧ម៉ែត្រ ចំណែក​ស្ថានភាព​ទឹក​នៅតាមដងស្ទឹង ចាប់​ពី​វត្ត​សាក់​សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ ហើយទឹកពីទំនប់៧មករា ទៅ​ដល់​ស្ពាន​សាក់​សំពៅ​ ទឹកស្រកចុះ ០,០៤ម៉ែត្រ ។

Loading...