ល្អ​វិញ ​បុគ្គលិក ស៊ីនទ្រី ​ព្រម​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​នេះ ​ក្រោយ​កូដកម្ម​កន្លះ​ខែ​

65

​កម្មករ​និយោជិត​ក្រុមហ៊ុន​ ស៉ីនទ្រី ​ព្រមចូលធ្វើការវិញទាំងអស់គ្នា ​ចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​ទទួល​យកនូវអ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា។

មន្ដ្រី​ជាន់ខ្ពស់​សាលា​រាជ​ធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា​៖​ «បន្ទាប់​ពី​ព្រមព្រៀងគ្នា​ជា​លើក​ទី​២ នៅ​រសៀល​ថ្ងៃទី​១៤ ​ខែ​តុលា ​ឆ្នាំ​២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៉ីនទ្រី ដែល​ធ្វើ​កូដកម្ម​ទាំងអស់​នោះ បាន​យល់ព្រម​ចូលធ្វើការវិញ​តាមតួនាទីរបស់ពួកគេ​រៀងៗខ្លួនហើយ»។

ការយល់​ព្រម​ចូល​ធ្វើការ​វិញ​នេះ គឺ​បន្ទាប់​ពី​មាន​ការ​សម្របសម្រួល និង​ស្វែង​រក​ដំណោះ​ស្រាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ ក្រសួងមហាផ្ទៃ, ​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ, ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​ និង​លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ៕

Loading...